ក្នុងខែវិច្ឆិកា ខាងមុខឥណ្ឌា នឹងចូលរួមក្នុង បេសកកម្ម អវកាសនៅ ភពព្រះអង្គារ
ញ៉ូវដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ថា តា ម ការអះអាង របស់ មន្ត្រីជាន់ខ្ពស់ ឥណ្ឌា បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខ ឥណ្ឌា នឹងដាក់បញ្ចូលអ្នក វិទ្យាសាស្ត្រ របស់ខ្លួន សម្រាប់ការឡើងទៅសិក្សា និងងរុករកនៅ លើភពព្រះអង្គារ ។
លោក U.R. Rao សាស្ត្រាចារ្យនៃក្រុមប្រឹក្សារដ្ឋទទួល បន្ទុកកិច្ចការស្រាវជ្រាវ ផ្នែកជីវៈ បានប្រាប់ដល់បណ្តា អ្នក សារព័ត៌មាន ថា “នៅក្នុងខែវិច្ឆិកាខាងមុខ ក្រុមការងាររបស់យើង នឹងបំពេញបេសកកម្មនៅ លើភពព្រះអង្គារ ក្រោម ការរៀបចំនិងចាត់ ចែងឡើង ដោយអង្គការស្រាវជ្រាវផ្នែក អវកាសរបស់ប្រទេសឥណ្ឌា ។
នេះជាអ្វីដែលយើងចង់បាន ហើយការបំពេញ បេសកកម្ម នេះដែរគឺធ្វើឡើងតាម រយៈយានអវកាស របស់យើង ឈ្មោះPSLV-XL” ។
លោកសាស្ត្រាចារ្យបានបន្ថែមថា “សម្រាប់បេសកកម្មនេះ យើងមិនទាន់កំណត់ឈ្មោះអ្វីនៅឡើយទេ ដោយយើង គ្រាន់តែដឹងថា វាជាការរុករកមួយនៅឋានព្រះអង្គារ រុករកការមានជីវិតនៅទីនោះតែប៉ុណ្ណោះ” ។
លោកបាន បន្ថែមថា “យើងនឹងចំណាយពេល២៩៩ថ្ងៃនៅលើភពព្រះអង្គារ” ។
សូមបញ្ជាក់ដែរថា ឥណ្ឌា ជាប្រទេសទី៦ហើយ ដែលបានប្រកាសថានឹងចាប់ផ្តើមបេសកកម្ម រុករកនៅលើភពព្រះ អង្គារ បន្ទាប់ពី មានការប្រកាសអំពីបេសកកម្មរបស់សហរដ្ឋអាម៉េរិក រុស្ស៊ី អឺរ៉ុប ចិន និងជប៉ុននោះ ៕

ប្រភពពី៖ដើមអំពិល
0 comments:
Post a Comment