ខឹងមិត្តភក្រ័សងឆត្រ័ដាក់មិនចំកន្លែងដើម ចាក់មួយកាំបិតរងរបួសស្រាល
រាជធានីភ្នំពេញ៖ ករណីមួយបាន ភ្ងាក់ផ្អើល កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី៣ ផ្ទះលេខ២៥ ភូមិ៣ សង្កាត់ច្រាំងចំរិះ១ ខណ្ឌឬស្សីកែវ។ ដោយជនបង្កឈ្មោះហេង ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកលក់កាហ្វេ ស្នាក់នៅកន្លែងកើតហេតុខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ វណ្ណា ហ្សឹក(ខ្មែរអេស្លាម)ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិខាងលើដូចគ្នា មានមុខរបរជាកម្មករសែងត្រី បានរងរបួសចំកខាងឆ្វេងនិងខ្នង។
មុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីឆ័ត្រជនបង្ករយកទៅបាំងពេលមេឃកំពុងភ្លៀង ពេលដែលរាំងភ្លៀងក៏យកឆ័ត្រមកសងវិញ តែពេលនោះជនរងគ្រោះមិនបានយកមកទុកកន្លែងដើមទេ ស្រាប់តែជនល្មើសស្ដីបន្ទោសពាក្យសំដីមិនសមរម្យ ជេរប្រមាទ ពេលនោះជនរងគ្រោះខឹងក៏តបវិញថាមិត្តភក្រ័និងគ្នា ចាំបាច់អីនិយាយពាក្យបែប និងស្រាប់តែជនបង្កហក់មកវាយជនរងគ្រោះ តែត្រូវបានគេឃាត់ក៏បានឈប់ តែដោយសារការដឺរដងដាក់គ្នាដោយពាក្យសំដី ស្រាប់តែជនបង្កយកកូនកាំបិតចិតបន្លែ មកចាក់ចំកខាងឆ្វេងរបស់ជនរងគ្រោះ រងរបួសស្រាល ត្រូវបានយកទៅព្យាបាលនៅពេទ្យឯកជន។ ចំណែកជនបង្ករត្រូវបានប៉ូលីសខណ្ឌឬស្សីកែវបញ្ជូនឯកសារទៅតុលាការ ដាក់ទោសទៅតាមច្បាប់។ដោយ ជួប ស្រីដា

ប្រភពពី៖វាលឥន្រ្ទី
0 comments:
Post a Comment