ក្មេងប្រុសអាយុ៥ឆ្នាំ ចេះបើកយន្តហោះ
ក្មេងប្រុសចិនម្នាក់អាយុ៥ឆ្នាំ បានក្លាយជាមនុស្សក្មេងបំផុតដែលអាចបើកយន្តហោះធុនស្រាលដោយគ្មាន ជំនួយពីអ្នកផ្សេង នេះបើយោងតាមឪពុករបស់វា។
ក្មេងប្រុសនេះ ឈ្មោះ He Yide ហៅ Duoduo បានបញ្ចប់ការបើកយន្តហោះរយៈពេល៣៥នាទីនៅពីលើសួនសត្វក្នុងទីក្រុង ប៉េកាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
លោកHe Liesheng ដែលជាឪពុករបស់ក្មេងនេះ បានហ្វឹកហ្វឺនកូនរបស់គាត់យ៉ាងតឹងរឹង ដោយបង្ខំក្មេងប្រុសនេះឲ្យហាត់ប្រាណនិងលេងនៅទីវាលដែលមានព្រិល ទឹកកក និងបង្ខំឲ្យក្មេងនេះជិះទូកនៅសមុទ្រតែម្នាក់ឯងទៀតផង។
លោកHe Liesheng បានបង់ប្រាក់ចំនួន៣០.០០០យ័ន(៣.១០០ផោន)សម្រាប់ការហ្វឹកហាត់ កូនប្រុសរបស់គាត់ក្នុងការរៀនបើកយន្តហោះនេះ ហើយនិយាយថាគាត់នឹងទាក់ទងជាមួយអង្គការកំណត់ត្រាប្លែកៗពិភពលោក (Guinness Book) ដើម្បីបង្ហាញអំពីភាពក្លាហាននិងការចេះបើកយន្តហោះរបស់កូនគាត់នេះ។
ប៉ុន្តែ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនChina's People Day បានឲ្យដឹងថា មានអ្នកបើកយន្តហោះម្នាក់ផ្សេងទៀតនៅជាមួយក្មេងប្រុសនេះនៅលើ យន្តហោះនេះ ប៉ុន្តែថាបុរសជាអ្នកបើកយន្តហោះម្នាក់នោះគឺគ្រាន់តែចាំត្រួតមើល ការបើកយន្តហោះរបស់ក្មេងនេះតែប៉ុណ្ណោះ៕
ប្រភពអត្ថបទ៖CEN

0 comments:
Post a Comment