បូ​នី​តា ​ដាដេណា​ ស្រក់​ទឹកភ្នែក​ពេល​បាន​បញ្ចេញ​ឆន្ទះ​ពិត​ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ (Video Inside)

ភ្នំពេញៈ  នៅក្នុងព្រឹត្តិការណ៍ មហាបាតុកម្ម របស់គណបក្ស សង្គ្រោះជាតិ (CNRP) គេសង្កេតឃើញ វត្តមានតារាសម្តែងស្រី ល្បីឈ្មោះគួរសម អ្នកនាង បូនីតា ដាដេណា បានបង្ហាញសកម្មភាព យ៉ាងសស្រាក់សស្រាំ ក្នុងការជួយចែកទឹកសុទ្ធ ចែកផ្កា ក៏ដូចជាជួយចងបូក្បាល ជូនក្រុមបាតុករផ្សេងៗ ប្រកបដោយទឹកមុខ សប្បាយរីករាយ។ លើសពីនេះ គេសង្កេតឃើញ តារាវ័យជ្រេ មិនខា្លចធ្លាក់កូដរូបនេះ បានចូលរួមក្នុងកម្មវិធី ជួបជុំនៅទីស្នាក់ការ គណបក្សសង្គ្រោះជាតិ ដោយបានឡើង និយាយបង្ហាញពី ទឹកចិត្តអង់អាចក្លាហាន ក្នុងនាមជាអ្នកសិល្បៈម្នាក់ ធ្លាប់ទទួលបានការគាំទ្រ។
ក្នុងវីដេអូឃ្លីប មានរយៈពេល 5:19 វិនាទី បង្ហោះនៅលើ Facebook របស់នាង នឹងបានចែកចាយបន្តជាហូរហែ គេបានកត់សំគាល់ឃើញថា បូនីតា ដាដេណា បានកាន់ក្បាលមេក្រូនិយាយ ទៅកាន់អ្នកចូលរួម និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំងអារម្មណ៍ក្តុកក្តួល ស្ទើរស្រក់ទឹកភ្នែក ជាពិសេសនៅចំពោះ មុខលោក ប្រធាន សម រង្ស៊ី និង អនុប្រធានលោក កឹម សុខា ដោយសម្តីក្លាហានថា "ខ្ញុំស្រឡាញ់ចូលចិត្ត ប្រធានគណបក្ស សង្គ្រោះជាតិ មកពីខ្ញុំស្រឡាញ់ឆន្ទះ ដែល លោកប្រធាន ស្រឡាញ់ខ្មែរ ខ្ញុំក៏ស្រឡាញ់ខ្មែរ ហើយខ្ញុំក៏ចង់ចូលបង្ហាញពីសកម្មភាព ជួយក្នុងគណបក្ស និងចូលទៅជួបជាមួយលោក ប្រធានដោយខ្ញុំ ខំស្វះស្វែងរកវិធី ចូលរួមជាមួយ គណបក្សសង្រ្គោះជាតិ ហើយរហូតមកដល់ ពេលនេះ ក្តីស្រមៃរបស់ខ្ញុំបានក្លាយជា ការពិតហើយ....." ។
បន្ទាប់ពីបញ្ចេញមតិ ចូលរួមយ៉ាងសកម្ម ជាមួយគណបក្ស នយោបាយរួចមក ក៏មានទស្សនិកជនទាំងក្នុង និងក្រៅប្រទេសបានសម្តែង ការកោតសរសើរពី ភាពក្លាហាន របស់តារាសម្តែង បូនីតា ដាដេណា ដែលហ៊ានចេញមុខជាសាធារណៈ ដោយអ្នកខ្លះបានសរសេរ លិខិតសរសើរ និងអបអរសាទរចំពោះវីរភាព របស់នាងនៅពេលនេះ ទៀតផង៕

ប្រភពពី៖Lookingtoday







0 comments:

Post a Comment