ប្លន់​រួច​​ស្រាត​ខោ​អាវ​ចង​ដៃ​ចង​​ជើង ដាក់​ក្នុង​បន្ទប់ទឹក

មានការ​ភ្ញាក់ផ្អើល​មួយ នារី​រងគ្រោះ​ ត្រូវ​បាន​ចោរប្លន់ រួច​ចាប់​នាង​ស្រាត ចងដៃ ចង​ជើង ទុកចោល​ក្នុង​បន្ទប់ទឹក​ នៅ​ក្នុង​តំបន់ Thu Du ប្រទេស​វៀតណាម ។
​នារី​រង​គ្រោះជា​ម្ចាស់​ហាង Internet coffee មួយ​ហើយ ពេលនោះ​ស្រាប់​តែ​មាន​មនុស្ស​ មួយ​ក្រុម​ប្រដាប់​ទៅ​ដោយ​កាំបិត​គ្រប់​ដៃ ចូល​មក​ប្លន់​នាង​តែ​ម្តង ហើយ​តាម​សំដី​ជនរងគ្រោះ ដែល​មាន​ឈ្មោះថា Nam Dinh Van អាយុ ១៨​ឆ្នាំ​បាន​ប្រាប់​ថា កាលពី​វេលា​ម៉ោង ១០ និង ៣០​នាទី​យប់ នាង​ ត្រូវ​បាន​ក្រុម​ចោរ​ទាំងនោះ ចាប់​នាង​ភ្ជង់​នឹង​កាំបិត រួច​ប្លន់​យក​ទូរ​សព្ទ័​ដៃ iPhone 5 ចំនួន​ មួយ​គ្រឿង ព្រមទាំង​កាបូប​លុយ​ ដែល​មាន​ប្រាក់ គិត​ជា​ដុល្លារ​ប្រមាណ ជាង​៥០០​ដុល្លារ​ ផង​ដែរ ។
គួរ​ បញ្ជាក់​ថា មិន​ត្រឹមតែ​ប៉ុន​ នោះ​ទេ ក្រុម​ជនល្មើស បាន​ចាប់​នាង​ស្រាត ចងដៃ​ចង​ជើង យក​ទៅ​ទុក​ក្នុង​បន្ទប់ទឹក ប៉ុន្តែ​សំណាងល្អ ជនល្មើស​ទាំងនោះ​មិនបាន​រំលោភ​នាង​ឡើយ គ្រាន់តែ​ស្ទាប​អង្អែល​នាង សព្វ​រាងកាយ ហើយ​ពេលនេះ​ ប៉ូលិស​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ ស្វែងរក​ក្រុម​ជនល្មើស ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ ៕



ប្រភពអត្ថបទពី៖KhmerOnlineNews

0 comments:

Post a Comment