ក្រសួង​ធនធាន​ទឹក បញ្ជាក់ថា ភ្លៀង​ធ្លាក់​នៅ​បន្ត១​សប្តាហ៍ទៀត និងទឹក​ទន្លេបន្ត​ឡើងដល់​ខែតុលា

ភ្នំពេញ : យោងតាមការបញ្ជាក់ប្រាប់អោយដឹងក្រសួងធនធានទឹក ថាទឹកភ្លៀងនៅតែបន្ត
ធ្លាក់ប្រហែលជា១សប្តាហ៍ទៀត។ នៅតាមតំបន់ខ្ពង់រាប និងមាត់​ សមុទ្រ កំពស់ទឹកមិនបានឡើងដោយគំហុកទេ កំពស់ទឹកក្នុងអាង
ទន្លេមេគង្គមានការប្រែប្រួលតិចតួចប៉ុណ្ណោះមានកំពស់ ប្រហែល៨,១៥ម៉ែត្រ។
ភ្លៀងនៅតែបន្តធ្លាក់មិនជោគជាំដូរាល់លើកទេ ក្នុងនោះ មានខេត្តមួយចំនួនដូចជា កំពង់ឆ្នាំង ក្រចេះ ពោធិសាត់ កំពតជាដើម នេះដោយសារតែប្រព័ន្ឋសម្ពាធទាប IPZ នៅតែបន្តមានឥទ្ឋិពល មកលើប្រទេសកម្ពុជា។ ដោយឡែកទឹកទន្លេមេគង្គ ទន្លេសាបនិងទន្លេបាសាក់នៅ បន្តឡើងជាលំដាប់រហូតដល់ដើមខែតុលា នេះដោយសារតែមន្រ្តីជំនាញបានព្យាករឃើញថា ប្រទេសកម្ពុជា បានទទួលរងប្រព័ន្ឋសម្ពាធទាបពីអាងទន្លេមេគង្គប្រទេសថៃ និងឡាវ ដោយសារនៅកម្ពុជាយើងមានផ្ទៃដីទាបជាងបណ្តា ប្រទេសជិតខាងទាំងនេះ ៕



ប្រភព៖KhmerOnlineNews

0 comments:

Post a Comment