ប្រទះឃើញគ្រាប់ M79 បីគ្រាប់ ចង ជាប់គ្នា ក្បែរស្ពាន នាគវត្ដភ្នំ

ប្រភព៖ដើមអំពិល

 ភ្នំពេញ  ៖ គ្រាប់អឹម ៧៩ចំនួន ៣គ្រាប់់ចងភ្ជាប់គ្នា ត្រូវបានគេប្រទះឃើញ នៅក្បែរ រូបចម្លាក់មហាត្មះគន្ធី ជិត ស្ពាននាគវត្ដភ្នំ ក្នុងសង្កាត់វត្ដភ្នំំ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើល នៅនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣នេះ បង្កឱ្យមានការភ្ញាក់ផ្អើល ពីប្រែជាពលរដ្ឋ និងសមត្ថកិច្ច។
ក្រោយប្រទះឃើញ កម្លាំងនគរបាលជំនាញ រាជធានីភ្នំពេញ  និងកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកកាន់កន្លែងកើតហេតុភ្លាម ហើយចងខ្សែព័ទ្ធ រង់ចាំមន្ដ្រីស៊ីម៉ាកមកពិនិត្យ ។



0 comments:

Post a Comment