សត្វចំឡែកហោះចេញពីក្នុងសមុទ្រ ខាំត្របាក់សុនខយ៉ាងសាហាវ (Video)
អន្តរជាតិៈ នៅឆ្នេរសមុទ្រមួយកន្លែង មាននារីម្នាក់បានដឹក សត្វសុនខជាទីស្រឡាញ់ មួយក្បាលដើរលំហែរកាយ ស្រូបយកខ្យល់អាកាស និងថតរូបលេងកំសាន្ត ។ កំពុងតែឈររៀបចំថតរូប ជាមួយសត្វសុនខរបស់នាង ពេលនោះស្រាប់តែមានសត្វចម្លែកមួយក្បាល មានរាងវែងធំ ដូចជាសត្វនាគនៅក្នុងរឿងនិទាន ដែលយើងមិនធ្លាប់ជួបប្រទះសោះ និងមិនអាចសន្និដ្ឋាន ថាជាប្រភេទសត្វអ្វីទេ បានលោតហក់ចេញពីក្នុងទឹកសមុទ្រ មកខាំលេបត្របាក់សត្វសុនខមួយក្បាលនោះ យ៉ាងសាហាវ បំផុត បន្សល់ទុកតែម្ចាស់ស្រីរបស់វា ទ្រហោរយំដោយភាពភ័យខ្លាចជាទីបំផុត ស្ទើរតែគាំងបេះដូងស្លាប់ ព្រោះតែមិនដែលបានជួបហេតុការណ៍ដ៏អាក្រក់ និងសត្វសាហាវបែបនេះសោះឡើយ ៕
ប្រភពពី៖KhmerOnlineNews
0 comments:
Post a Comment