បែកធ្លាយរូបភាព ស្រាតពាក់កណ្តាលខ្លួន របស់បវរកញ្ញា ហុងកុង

ប្រភព : នាវា

រូបភាពមួយចំនួន ដែលគេអះអាងថា ជារូបរបស់ នាង Tammy បេក្ខភាព​បវរកញ្ញា ហុងកុង ត្រូវបាន​គេប្រទះឃើញ នៅ​លើ​បណ្តាញ​អិន​ធើ​ណិត​ មុនពេល​ការប្រឡង​បញ្ចប់​បានមកដល់។

តែរូបភាពទាំងនេះ ត្រូវបាន​កញ្ញា​ដ៏ស្រស់ស្អាត Tammy ចេញមកបកស្រាយថា មិនមែនជារូបភាពរបស់នាង​ទេ ហើយនាងនឹងធ្វើ​សន្ធិសីទ​កាសែតមួយ​ដើម្បីបញ្ជាក់​ពីភាពស្អាតស្អំ និងបរិសុទ្ធរបស់នាង​ចំពោះមុខមហាជន។

ប៉ុន្តែទោះជាមានការបញ្ជាក់​បែបនេះក្តី ក៏អ្នកដែល​ពូកែខាង​ប្រៀបធៀប និងជំនាញខាង​ប្រៀបធៀបនៅតែជឿថា រូបភាពនោះគឺ​​ពិតជារូបភាព​របស់នាង Tammy ច្បាស់១០០% តែគេនឹងធ្វើការ​តាមដាន និងស៊ើបអង្កេតមើលថា តើ​បុរសក្នុងរូបភាពនោះជាអ្នកណា ពេលនោះគឺនឹងដឹង​ការពិត​មិនខាន។

កាលពីប៉ុន្មានសប្តាហ៌មុន នាង Jammy ក៏ត្រូវបានគេរិះគន់ថា បានធ្វើការវះកាត់កែសម្រស់ មុនពេល​ចូលមក​ប្រកួត​បវរកញ្ញាហុងកុង​ដែល​ទង្វើនេះ គឺផ្ទុយពីលក្ខន្តិកៈរបស់​គណកម្មការ​ប្រកួត​ទាំងស្រុង។

សូមបញ្ជាក់ថា នៅមុនពេល ការប្រឡបបញ្ចប់បានមកដល់ មានរឿងរ៉ាវជាច្រើន ​ពាក់ព័ន្ធនឹងបេក្ខភាព បវរកញ្ញាហុងកុង តួយ៉ាងដូចជា បវរកញ្ញា Zhang កាលពីឆ្នាំ២០១២ ជាដើម។

កម្មវិធីប្រកួតបវរកញ្ញា ហុងកុង សម្រាប់ឆ្នាំ២៩១៣ កំពុងតែបន្តដំនើរការរបស់ខ្លួន បើទោះជាលេចលឺពត៌មាន​លំអៀង​បន្តិចបន្តួច​ក្នុងការ​សម្រេចជ្រើសរើស​បែបបេក្ខភាពក៏ដោយ៕



0 comments:

Post a Comment