វីដេអូ៖ ថតជាប់ខ្មោចស្រីកំពុងងូតទឹក
ប្រភព ៖ HappyCambodia
រឿងចម្លែកមួយបានកើតឡើង នៅពេលដែលបុរសមា្នក់ បានដើរថតវីដេអូនៅក្នុងផ្ទះ ហើយដើរថតទៅដល់បន្ទប់ទឹកគឺនៅពេលដែលសង្សាររបស់ខ្លួនកំពុងងូតទឹក ក្រោយមកក៏ប្រទះឃើញមានស្រមោលខ្មោចមួយ នៅក្នុងអាងងូតទឹកនោះ ដែលបានធ្វើអោយអ្នកថត និងអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បុរសរូបនោះបានដើរថតចូលដល់បន្ទប់ទឹក ស្របពេលដែលមិត្តស្រីគាត់កំពុងងូតទឹក នាងក៏ប្រញាប់រួសរាន់ចងពុងរត់ចេញមកក្រៅ ដែលគាត់គ្រាន់តែចង់ថតវីដេអូលេងសើចប៉ុណ្ណោះ។ មួយសន្ទុះក្រោយមក បន្ទាប់ពីមិត្តស្រីគាត់រត់ចេញទៅក្រៅ គាត់បង្វែរកាមេរ៉ាទៅអាងងូតទឹកដោយមានបិទវាំងនន ហើយក៏ថតជាប់ស្រម៉ោលខ្មោចមួយដែលនៅជាប់នឹងវាំងនននោះដែល ហាក់ដូចជាកំពុងងូតទឹក។
បន្ទាប់មកគាត់មានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង ហើយគាត់ក៏ស្ទុះទៅបើកវាំងននមើល បែរជាគ្មានអ្វីនៅក្នុងនោះទាល់តែសោះ។ ម្លោះហើយវាអាចអោយយើងសន្និដ្ឋានបានថា វាអាចនឹងមានខ្មោចលងនៅទីនោះ៕
តើប្រិយមិត្តគិតយ៉ាងម៉េងចំពោះរឿងនេះ?
តើប្រិយមិត្តគិតយ៉ាងម៉េងចំពោះរឿងនេះ?
0 comments:
Post a Comment