បំផ្ទុះ​គ្រាប់បែក នៅក្បែរ សាលាដំបូង រាជធានី​ភ្នំពេញ ទាំង​កណ្តាលរាត្រី​

ប្រភព: HappyCambodia

គ្រាប់បែក​មួយ​គ្រាប់ បាន​ផ្ទុះឡើង​លាន់ ឮ​កងរំពង ជ្រែក​ស្បៃ​រាត្រី នៅក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​ភ្ញាក់ផ្អើ​លអស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច តែ​ជា​សំណាងល្អ មិន​បណ្តាល​ឲ្យ ពលរដ្ឋ​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះ​ឡើយ គ្រាន់តែ​បណ្តាល​ឲ្យ​ជញ្ជាំង​អគារ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នៅ​ក្បែរ នោះ​រង​ការខូចខាត​។​
​នៅវេលា​ម៉ោង ១៖០៥​នាទី រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​០៧ សីហា ឆ្នាំ​២០១៣ នេះ គ្រាប់បែក​មួយ​គ្រាប់​ដែល​គេ​ដាក់​ប្លុង​ចោល ក្នុង​រយៈពេល​មួយ​នាទី​ក្រោយមក បាន​ផ្ទុះ​នៅ​ជាប់​របង​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិត​តាម​បណ្តោយ​ផ្លូវ ២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ ជា​ការកត់សម្គាល់ ករណី​ដាក់​បំផ្ទុះ​គ្រាប់បែក​នេះ ជា​លើកទីមួយ​ហើយ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់តាំងពី​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​ជា​ង​១០​ឆ្នាំ​មកនេះ ជាពិសេស​កើតមានឡើង ខណៈ​ដែល​សមត្ថកិច្ច​កំពុង រឹតបន្តឹង​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ ។ ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ សមត្ថកិច្ច​មិន​ទាន់​អាចសន្និដ្ឋាន យ៉ាងណា​នៅឡើយ​ទេ គឺ​កំពុង​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​បន្ត​។​



0 comments:

Post a Comment