វិញ្ញាណទី៦របស់ឪពុកបានជួយកូនស្រីពីការចាប់រំលោភ
សារពត៌មាន Shanxi Evening បានរាយការណ៍កាលពីថ្ងៃអង្គារថា បុរសម្នាក់មានវិញ្ញាណទី៦ ដែលអាចឲ្យគាត់បានដឹង និងបានជួយសង្គ្រោះកូនស្រីរបស់ខ្លួនពីការចាប់រំលោភដោយជនល្មើស ម្នាក់។
បុរសម្នាក់នេះឈ្មោះ កាវ គឺជាកម្មករសំណង់មកពីខេត្ត Henan ប្រទេសចិន ដែលគាត់មកធ្វើការនៅក្នុងទីក្រុង Taiyuan បាននិយាយថា គាត់ទទួលបានអារម្មណ៍ដោយវិញ្ញាណពិសេសដ៏ខ្លាំងមួយ ដែលបានធ្វើឲ្យគាត់តប់ប្រម៉ល់ និងសញ្ជឹងគិត ពីកូនស្រីអាយុ ១៣ឆ្នាំរបស់គាត់ដែលគាត់បានទុកនាងចោលនៅក្នុងបន្ទប់ស្នាក់នៅមួយ របស់ការដ្ឋានសាងសង់កាលពីថ្ងៃទី ៩ ខែសីហា។
គាត់ក៏បានត្រលប់ទៅបន្ទប់ស្នាក់នៅនោះវិញហើយគាត់បានរកឃើញថា សំលៀកបំពាក់របស់នាងត្រូវស្រាតចេញដោយបុរសម្នាក់ដែលប៉ុនប៉ង ចាប់រំលោភនាង។
លោក កាវ និងកម្មករផ្សេងទៀតបានបង្ក្រាបជនល្មើសផ្លូវភេទនេះ ដែលមានឈ្មោះថា Zhang ក៏ជាកម្មករនៅការដ្ឋានសាងសង់នេះផងដែរ។ Zhang បានសារភាពថា គាត់មានបំណង
លើកូនស្រីរបស់លោក កាវ យូរមកហើយ ហើយគាត់មិនបានគិតដល់ថា លោក កាវ បានត្រលប់មកបន្ទប់ស្នាក់នៅវិញ ទាំងកណ្តាលថ្ងៃសោះ។
Zhang ត្រូវបានចាប់ឃុំខ្លួនក្រោមការចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទ៕
ប្រភពពី Happycambodia
0 comments:
Post a Comment