ឡោម លក្ខិណា បកអាក្រាតឌីជេក្តឹប
ប្រភព៖ Cambodiapage
ភ្នំពេញៈ ក្រៅពីបដិសេធហើយ បដិសេធទៀត មិនដែលមានកូនចិត្តជំពាក់ស្នេហ៍លើតារាចម្រៀងរ៉េបមាឌម៉ាប់ ឌីជេក្តឹបតារាចម្រៀងនិងសម្តែងស្រីមាឌល្អិត ដើមទ្រូងមូលក្បំធ្មេញច្រពើសនាង ឡោម លក្ខិណា ក៏បានបញ្ជាក់ជាថ្មីទៀតថា នាងមិនអាចទៅស្រឡាញ់ឌីជេក្តឹបបានទេ ព្រោះគេម្នាក់ហ្នឹងមានស្រីច្រើនរាប់មិនអស់។
លេចវត្តមានជាតារាកិត្តិយសក្នុងកម្មវិធីបេះដូងតារារបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ដែលធ្វើការថតទុកកាលពីរសៀលថ្ងៃទី៦ខែសីហាកន្លងទៅនេះ ឆ្លើយតបនឹងសំណួរចំៗរបស់ពិធីការិនីសម្របសម្រួលពីរដួងគឺនាង ឈិត សុជាតា និងឈឹម តារាវត្តីដែលសួរថា កន្លងមកមានពាក្យលេចឮក៏ដូចជាសារព័ត៌មានចុះផ្សាយហូរហែថា កញ្ញា ឡោម លក្ខិណា មានស្នេហាផ្អែមល្ហែមជាមួយឌីជេក្តឹបហេតុអ្វីអ្នកទាំងពីរបែកគ្នា?
ចម្លើយដែលស្រីស្រស់ធ្មេញច្រពើសទាក់ទាញមន្តស្នេហ៍ នាង ឡោម លក្ខិណាឆ្លើយតបទៅនឹងអ្នកសម្របសម្រួលកម្មវិធីមិនខុសគ្នានឹងចម្លើយ ដែលនាងធ្លាប់បកស្រាយក្នុងបណ្តាញសារព័ត៌មានដោយសំណេរប៉ុន្មាននោះ ទេ។ ប៉ុន្តែអ្វីដែលកត់សម្គាល់ជាងនោះគឺស្រីស្រស់រូបនេះបានបើកកកាយពី មន្តស្នេហ៍អាថ៌កំបាំងរបស់អតីតដៃគូយ៉ាងធ្ងន់ៗដែលគ្មាននរណា នឹកស្មានដល់។
ឡោម លក្ខិណាឆ្លើយថា៖«ការពិតទៅរវាងខ្ញុំនិងឌីជេក្តឹបគឺជាមិត្តភក្តិ ស្គាល់គ្នាតាំងតូចៗ មិនទាន់ធំដឹងក្តីម្ល៉េះ កាលនោះផ្ទះឪពុកម្តាយគាត់និងផ្ទះឪពុកម្តាយខ្ញុំសព្វថ្ងៃនៅជិត គ្នា។ ឪពុកម្តាយបងក្តឹបបានដូរផ្ទះទៅនៅកន្លែងផ្សេង ហើយពួកយើងក៏បែកគ្នាពីពេលនោះ ហើយក៏មិនដឹងថា គាត់ទៅនៅកន្លែងណាដែរ។ មិនដឹងព្រោះយើងជាមិត្តភក្តិរាប់អានគ្នា ក្នុងសន្តានជាអ្នកជិតខាងមិនមែនជាសាច់ញាតិទេ»។
លើកពីដំណើរជីវិតកាលពីនៅបឋមវ័យបែបប្រលោមលោក ស្រដៀងនឹងរឿងដង្ហើមបឋមវ័យនោះ ស្រីស្រស់មាឌទ្រនាប់ល្អិត ដើមទ្រូងមូលក្បំនាង ឡោម លក្ខិណា បានថ្លែងបែបហួសចិត្តខ្លួនថា៖«តាំងពីពេលនោះខ្ញុំ និងបងក្តឹបបែកគ្នារហូត លុះធំពេញវ័យនិងចូលសិល្បៈទេ ទើបពួកយើងជួបគ្នាវិញ ហើយក៏រាប់អានគ្នានិងចាប់ដៃជាមួយគ្នាហើយភាពស្និទ្ធស្នាលជាដៃគូ ចម្រៀងនេះ វាពិតជាមានភាពស្និទ្ធស្នាលជាងកាលដែលពួកយើងនៅក្មេងមែន»។
ឡោម លក្ខិណា បានបញ្ជាក់ថា៖«ក្នុងដំណាក់កាលដែលខ្ញុំ និងបង ក្តឹបនៅជាដៃគូជាមួយគ្នានោះ បទចម្រៀងភាគច្រើនដែលខ្ញុំច្រៀងពិសេសចម្រៀងរ៉េបគឺសុទ្ធតែជាស្នាដៃ ដែលគាត់និពន្ធឲ្យខ្ញុំច្រៀង និងច្រៀងជាមួយគាត់។ ពេលនោះដែរគាត់ក៏តែងប្រាប់ខ្ញុំដែរថា ខ្ញុំជាដៃគូដ៏ស័ក្តិសមជាមួយគាត់ទាំងការច្រៀងបទចម្រៀងរ៉េបនិង ការបញ្ចេញក្បាច់រាំបែបចង្វាក់រ៉េប។ រវាងខ្ញុំ និងឌីជេក្តឹបមានត្រឹមជាមិត្តភក្តិទេ មិនមានអ្វីលើសនោះឡើយ»។
ប៉ុន្តែទន្ទឹមនឹងការបដិសេធនោះ ស្រីស្រស់ឡោម លក្ខិណា មិនបានបញ្ជាក់ពីមូលហេតុដែលនាំឲ្យនាងនិងឌីជេក្តឹបនោះលែងជាដៃគូ ជាមួយគ្នានោះទេ ខណៈផ្តល់ចម្លើយបែបច្រណែនទៅលើមន្តស្នេហ៍អតីតដៃគូទៅវិញ។ នាងលើកឡើងដោយខ្លីថា៖«ខ្ញុំមិនអាចស្រឡាញ់នាយ ក្តិប បានទេ ហើយក៏មិនអាចទទួលយកបងក្តឹបមកធ្វើជាម្ចាស់បេះដូងទៅថ្ងៃអនាគត បានដែរ ព្រោះគាត់នេះជាមនុស្សប្រុសដែលមានស្រីច្រើនបំផុត»។
ស្រីស្រស់រូបនេះបញ្ជាក់ថា៖«ស្ទើរពាក់កណ្តាលជីវិតទៅហើយដែល ខ្ញុំស្គាល់បង ក្តឹបនិងរាប់អានគ្នាខ្ញុំស្គាល់ចិត្តគាត់ច្បាស់ណាស់ ហើយក៏ដឹងថាគាត់ជាមនុស្សប្រុសប្រភេទណាដែរ។ ខ្ញុំសុំមិននិយាយអ្វីច្រើនពីគាត់ដែលខ្ញុំបាននិយាយមុននោះទេ ព្រោះនេះជាជីវិតឯកជនរបស់គាត់ ហើយគាត់ក៏មិនមានអ្វីទាក់ទងគ្នាដែរពេលនេះ»។
ក្នុងពាក្យសម្ដីលះៗម៉ាត់ៗនោះ ស្រីស្រស់ធ្មេញច្រពើសដែលល្បីមានស្នេហាជាមួយរតនៈ ពិសេដ្ឋ ក្រោយបែបពីឌីជេក្តឹបរូបនេះក៏បានអះអាងទៀតថា៖«ពេលនេះបេះដូង ខ្ញុំមិនមានជំពាក់ស្នេហ៍លើបុរសណាម្នាក់នោះឡើយទាំងក្នុងនិង ក្រៅស្រុកគឺទទេស្អាតតែពេលនេះក៏មិនទាន់គិតចង់មានស្នេហាដែរ បើឲ្យមានក៏ប្រហែលជាពីទៅបីឆ្នាំសិនដែរ ទើបគិតរឿងនេះ»៕

0 comments:
Post a Comment