សិស្សសាលាអាយុ១៤ឆ្នាំរំលោភអ្នកគ្រូរបស់ខ្លួននៅក្នុងថ្នាក់រៀននៅអាមេរិក
សិស្សសាលា ម្នាក់អាយុ១៤ឆ្នាំ បានជាប់គុកបន្ទាប់ពីរូបគេបានឃុំឃាំងអ្នកគ្រូរបស់ខ្លួនឲ្យនៅក្នុង បន្ទប់រៀនកុំព្យូទ័រដើម្បីរំលោភផ្លូវភេទ។ ហេតុការណ៍នេះបានកើតឡើងនៅសាលារៀន North waler នៅសហរដ្ឋអាមេរិក។
តាម របាយការណ៍បានឲ្យដឹងថា នៅពេលកើតហេតុ បុគ្គលិករបស់សាលាបានព្យាយាមបើកទ្វារចូលទៅជួយអ្នកគ្រូរូបនេះនៅ ពេលដែលពួកគេបានឮជនរងគ្រោះ ស្រែកឲ្យគេជួយ ប៉ុន្តែមិនអាចបញ្ឈប់យុវជននេះបានឡើយ។ ក្មេងជំទង់នេះមកពី Wrexhorm។
សិស្សកំហូចរូបនេះបានសារភាពថា ខ្លួនពិតជាបានរំលោភអ្នកគ្រូខ្លួនពិតមែន និងត្រូវបានតុលាការកាត់ឲ្យជាប់គុក៤ឆ្នាំ។
លោក Karl scholg និង ឧក្រិដ្ឋជន ស្ថិតនៅក្នុងថ្នាក់រៀនកុំព្យូទ័រ ពេលដែលទ្វារបានបិទដោយដាក់គន្លឹះចាក់សោ។ ក្មេងពាលនេះ បាននិយាយប្រាប់អ្នកគ្រូថា ខ្លួនមានបញ្ហាខាងផ្លូវចិត្តរួចហើយគេក៏ចាប់ឱបរឹតអ្នកគ្រូ។
បន្ទាប់មក អ្នកគ្រូរូបនេះ មានលទ្ធភាពរើបម្រះបាន ហើយចង់រត់ចេញពីបន្ទប់ ប៉ុន្តែទ្វារបន្ទប់រៀនត្រូវបានចាក់សោ។ រដ្ឋអាជ្ញាបានបន្តថា សិស្សអប្រិយរូបនេះ បន្ទាប់មកបានយកដៃលាត់សំពត់អ្នកគ្រូនិងចាប់ផ្តើមរំលោភអ្នកគ្រូ តែម្តង។ លោក Scholg បាន បន្ថែមថា បុគ្គលិកនៅខាងក្រៅថ្នាក់បានឮសម្លេងស្រែករបស់អ្នកគ្រូ និងសម្លេងសើចរបស់ឧក្រិដ្ឋជនរូបនេះ។ នៅពេលដែលបុគ្គលិកទាំងនោះ មានលទ្ធភាពចូលទៅក្នុងបន្ទប់បាន ពួកគេបានឃើញអ្នកគ្រូនេះស្ថិតនៅក្នុងសភាពភ័យតក់ស្លុត និងពោរពេញទៅដោយការទុក្ខសោកឈឺចាប់ ព្រោះអ្វីៗបានកន្លងផុតទៅហើយ។
គេ មិនអាចបញ្ជាក់ឈ្មោះរបស់សិស្សកំហូចនេះបានទេដោយសារមូលហេតុ ផ្លូវច្បាប់។ សិស្សសាលានេះ កន្លងមកបានទទួលរងការកាត់ឲ្យជាប់ទោស២ដងរួចមកហើយពីបទរំលោភ ផ្លូវភេទដូចគ្នា ហើយការរំលោភអ្នកគ្រូនេះគឺជាការរំលោភលើកទី៣ ប៉ុន្តែរូបគេបានបង់ប្រាក់ធានាដើម្បីឲ្យបានស្ថិតនៅក្រៅឃុំ៕
ប្រភពពី kpt-news
0 comments:
Post a Comment